loading

វគ្គចាប់យកឌីជីថល ស្តីពី “ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស” ជំនាន់ទី២

2024-03-15T00:00:00

blog image

កាលពីព្រឹកថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២៣, កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស-Enterprises Go Digital បានរៀបចំបើកដំណើរការវគ្គចាប់យកឌីជីថល ស្តីពី "ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស" ជំនាន់ទី២ ជាផ្លូវការ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ,  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" និងជាអគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និង មានការចូលរួមពីសំណាក់ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សរុបចំនួនប្រមាណ ១២៥នាក់។

I.អំពីវគ្គចាប់យកឌីជីថលជំនាន់ទី២

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ តាមរយៈកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស បានរៀបចំវគ្គចាប់យកឌីជីថលជាលើកទី២ ដែលបានរៀបចំឡើងក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២៣។ វគ្គចាប់យកឌីជីថល ជំនាន់ទី២នេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់សហគ្រាសគ្រប់កម្រិតជាពិសេស សហគ្រាសធុនមីក្រូ តូច និងមធ្យម អំពីវិធីសាស្រ្តចាប់ផ្តើមក្នុងការចាប់យកឌីជីថលរបស់សហគ្រាស។ សូមបញ្ជាក់ថា វគ្គចាប់យកឌីជីថលជំនាន់ទី២នេះ ទទួលបាន សិក្ខាកាមចុះឈ្មោះចូលរួមសរុបប្រមាណ ៣៣៩នាក់ ដោយមាន ៥៣%ជាបុរស និង ៤៧%ជាស្រ្តី ហើយលើសពីនេះទៅទៀត សិក្ខាកាមទាំងអស់ ៨៨% មកពីរាជធានីភ្នំពេញ និង ១២% មកពីក្រុង-ខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា ។

រូបភាពទី១៖ការបង្ហាញអំពីភេទ និងតំបន់នៃការចូលរួមរបស់សិក្ខាកាម

លើសពីនេះទៅទៀត តាមរយះការចុះឈ្មោះរបស់សិក្ខាកាមទាំង៣៣៩នាក់ បានបង្ហាញថា មានសិក្ខាកាមចំនួន ៣០% ជាសិក្ខាមកពីសហគ្រាសធុនមីក្រូ, បន្ទាប់មកមាន ៣៧% ជាសហគ្រាសធុនតូច, និង២៩%បង្ហាញថាស្ថិតក្នុងសហគ្រាសធុនមធ្យម និងមានតែ៤%ប៉ុណ្ណោះដែលស្ថិតក្នុងសហគ្រាសធុនធំ។

រូបភាពទី២៖ការបង្ហាញទំហំនៃសហគ្រាសដែលបានចុះឈ្មោះ

វគ្គចាប់យកឌីជីថល ស្តីពី “ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស” ជំនាន់ទី២ ផ្តល់ជូនការសិក្សាដោយឥតគិតថ្លៃ សម្រាប់ម្ចាស់សហគ្រាសគ្រប់កម្រិតជាពិសេស សហគ្រាសធុនមីក្រូ តូច និង មធ្យម ដោយសិក្សារយៈពេលចំនួន០៣ថ្ងៃ និងផ្តោតលើចំណុចសំខាន់ៗដូចជា៖

  • គន្លឺះសំខាន់ៗដែលសហគ្រាសគួរតែយល់ដឹងមុននឹងចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលរបស់ខ្លួន ដូចជា ការកំណត់បញ្ហាប្រឈម និង យុទ្ធសាស្រ្ត ឱ្យបានច្បាស់លាស់ ជាពិសេសភាពចាំបាច់ក្នុងការត្រៀមខ្លួនរួចរាល់ដើម្បីទទួលបានភាពជោគជ័យក្នុងការចាប់ផ្តើមដំណើរឌីជីថល​​។
  • មូលដ្ឋានគ្រឹះក្នុងការចាប់យកឌីជីថលក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដូចជា ការទាញយកអត្ថប្រយោជន៍ ការដោះស្រាយបញ្ហាប្រឈម និង វិធីសាស្រ្តជាក់ស្តែងក្នុងការប្រើប្រាស់ផលិតផល/សេវាកម្មឌីជីថលសំខាន់ៗ ដែលគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់សហគ្រាស។

II.អំពីប្រធានបទនៃវគ្គចាប់យកឌីជីថលជំនាន់ទី២

វគ្គចាប់យកឌីជីថលជំនាន់ទី២ ផ្តោតសំខាន់លើប្រធានបទចំនួ០៦ ដែលជាជំនួយដល់សហគ្រាសក្នុងការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថល ដូចជា៖

III.អត្ថប្រយោជន៍ដែលសិក្ខាកាមទទួលបាន

IV.តើអ្នកណាដែលបានចូលរួមក្នុងវគ្គចាប់យកឌីជីថលជំនាន់ទី២

V.កាលវិភាគនៃវគ្គចាប់យកឌីជីថលជំនាន់ទី១

Mode of delivery

Module

Description

Day 1: Friday, 1st  December 2023

Oakwood Premier Phnom Penh

Orientation

 

Online Zoom Platform/physical

Module 1: A Day in Digital Transformation

Agenda 1: Introduction to digital transformation

Agenda 2: Steps Involved in Enterprises' Digital  Transformation

Agenda 3: Business's human capital in new ways of working through digital technology

Online Zoom Platform/physical

Module 2: Digitalization of internal operation

Agenda 1: Addressing your business challenges in digital adoption

Agenda 2: Digitalization of internal working flow

Agenda 3: Human resource and payroll management

Day 2: Saturday, 2nd  December 2023

Online Zoom Platform/physical

Module 3:

Financial management

Agenda 1: Digital payment: Cashless payment, QR code

Agenda 2: Upgrading your financial management with digital tools: introduction to basic software (google spreadsheet, excel...)

Agenda 3: Improving financial, management, decision &

growth with the accounting system

Online Zoom Platform/physical

Module 4: Customer Relationships Management (CRM)

 

Agenda 1: Introduction to CRM

  • What is a CRM?
  • Know the pre-requisites

Agenda 2: Importance of the CRM

  • Why is it important to have CRM?
  • Benefits of the CRM
  • Understand the benefits of the CRM

Agenda 3: CRM used in Customer Service and Sales & Marketing

Day 3: Sunday, 3rd  December 2023

Online Zoom Platform/physical

Module 5: Digital Marketing

Agenda 1: Introduction to Social Media Marketing.

Agenda 2: Setting up your online profile for your business.

Agenda 3: Content creation and social media advertising.

Online Zoom Platform/physical

Module 6: Online Safety

Agenda 1: What could be the online threat to your business? And how to stay safe in the contemporary digital world?

Agenda 2: Cyber Hygiene file level encryption (word/excel/access secure password or Google Drive)

Agenda 3:  Consumer Data protection: Data level encryption and application encryption

Oakwood Premier Phnom Penh

Physical discussion with trainer/ Group discussion Module 1,2 3, 4, 5 & 6: Sunday, 3 December 2023

Physical

Graduation* (TBD)

VI.តើអ្នកណាខ្លះជាអ្នកបង្ហាត់បង្ហាញក្នុងវគ្គចាប់យកឌីជីថលជំនាន់ទី២?

វគ្គចាប់យកឌីជីថលជំនាន់ទី២ ត្រូវបានចូលរួមបង្ហាត់បង្ហាញដោយអ្នកជំនាញមកពីក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗក្នុងប្រទេសកម្ពុជា ដែលមានដូចជា៖

ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងលទ្ធផលជាវិជ្ជមាននៃការអនុវត្តវគ្គចាប់យកឌីជីថលជំនាន់ទី២ ក្រុមការងារនៃកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស បានបង្កើតជាសកម្មភាពនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃដែលបានបង្កើតជាការស្ទង់មតិរបស់សិក្ខាកាមក្រោយពីបញ្ជប់នូវការសិក្សាលើប្រធានបទនីមួយៗ។ ការស្ទង់មតិគឺផ្តោតសំខាន់លើចំណុចសំខាន់ៗចំនួន០៤គឺ៖ ១).បទពិសោធន៍នៃការសិក្សា, បរិយាកាសសិក្សា និងការចែករំលែក ២).អ្នកបង្ហាត់បង្ហាញ ៣).ខ្លឹមនៃវគ្គចាប់យកឌីជីថល, ម៉ូឌុលនៃកាសិក្សា និងរចនាសម្ព័ន្ធនៃការសិក្សា ៤).ប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី។

  • បទពិសោធន៍, បរិយាកាសសិក្សា និង ការចែករំលែក

តាមរយៈរូបភាពនៃលទ្ធផលការស្ទង់មតិរបស់សិក្ខាកាមបានបង្ហាញថា សិក្ខាកាមដែលបានឆ្លើយសំណួរជាង ៥៥% បានបោះឆ្នោតពេញចិត្ត និងពេញចិត្តខ្លាំងទៅលើការរៀបចំវគ្គចាប់យកឌីជីថលជំនាន់ទី២។ ហើយមាន ៩៥%ភាគរយ បានបង្ហាញថានឹងចូលរួមវគ្គចាប់យកឌីជីថលក្រោយៗទៀត។ 

រូបភាពទី៣៖ ការស្ទង់មតិលើបទពិសោធន៍, បរិយាកាសសិក្សា និង ការចែករំលែកនៃវគ្គចាប់យកឌីជីថលជំនាន់ទី២

  • អ្នកបង្ហាត់បង្ហាញ

តាមរយៈរូបភាពនៃការបង្ហាញលទ្ធផលនៃការស្ទង់មតិអំពីគុណភាពនៃអ្នកបង្ហាត់បង្ហាញទៅតាមប្រធានបទទាំង០៦បានបង្ហាញថាមានសិក្ខាកាមជាង ៤៧% មានមតិថាការធ្វើបទបង្ហាញរបស់អ្នកបង្ហាត់បង្ហាញល្អ ច្បាស់ៗ។ ក្នុងនោះ មាន ៥១% មានមតិថាប្រធានបទទី៦ជាប្រធានបទល្អជាងគេ។

រូបភាពទី៤៖ការបង្ហាញអំពីការពេញចិត្តលើអ្នកបង្ហាត់បង្ហាញ

  • ខ្លឹមនៃវគ្គចាប់យកឌីជីថល, ម៉ូឌុលនៃកាសិក្សា និងរចនាសម្ព័ន្ធនៃការសិក្សា

តាមរយៈលទ្ធផលនៃការស្ទង់មតិបានបង្ហាញថាច្រើនជាង ៥០%មានការពេញចិត្តជាខ្លាំងទៅលើគ្រប់ប្រធានបទនៃការបង្ហាត់បង្ហាញទាំងអស់។

រូបភាពទី៖ការបង្ហាញអំពីខ្លឹមនៃវគ្គចាប់យកឌីជីថល, ម៉ូឌុលនៃកាសិក្សា និងរចនាសម្ព័ន្ធនៃការសិក្សា

  • ប្រសិទ្ធភាពនៃកម្មវិធី

ដើម្បីកំណត់ប្រសិទ្ធភាពនៃវគ្គចាប់យកឌីជីថលជំនាន់ទី២ ក្រុមការងារបានធ្វើការស្ទង់មតិពីសិក្ខាកាមដែលផ្អែកលើ០៥កម្រិត ដោយចាប់ពីកម្រិតអន់ ទៅដល់កម្រិតល្អបំផុត។ ដូចនេះ ក្រោយពីធ្វើការស្ទង់មតិរួចរាល់ តាមរយៈលទ្ធផលនៃការស្ទង់មតិពីសិក្ខាកាមដែលបានចូលសិក្សាបានបង្ហាញថាលើស៥០% បានបង្ហាញថាល្អណាស់គ្រប់ប្រធានបទទាំងអស់ ខណៈដែលមាន២០%បានបង្ហាញថាល្អណាស់ឥតខ្ជោះ និងមាន ៥%វាយតម្លៃថាល្អ។

រូបភាពទី៖ការបង្ហាញអំពីប្រសិទ្ធភាពនៃកម្មវិធី

សរុបមក ទិន្នន័យដែលទទួលបានពីការស្ទង់មតិរបស់សិក្ខាកាម បានបង្ហាញពីភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់នៃការរៀបចំវគ្គចាប់យកឌីជីថលជំនាន់ទី២នេះ ដែលលទ្ធផលភាគច្រើនបង្ហាញពីភាពវិជ្ជមាន និងភាពពេញចិត្តទៅលើគ្រប់ប្រធានបទទាំងអស់នៃវគ្គចាប់យកឌីជីថលជំនាន់ទី២។ ដូចនេះ យើងអាចសន្និដ្ឋានបានថា វគ្គចាប់យកឌីជីថលជំនាន់ទី២នេះ គឺពិតជាបានផ្តល់បទពិសោធន៍ ចំណេះដឹង និងព័ត៌មានយ៉ាងសំបូរបែបដល់សហគ្រាស រួមទាំងបង្កើនការយល់ដឹងដល់សហគ្រាសគ្រប់កម្រិតជាពិសេស សហគ្រាសធុនមីក្រូ តូច និងមធ្យម អំពីវិធីសាស្រ្តចាប់ផ្តើមក្នុងការចាប់យកឌីជីថលរបស់សហគ្រាសពិតប្រាកដមែន ដែលជាជំហ៊ានដល់ការរៀបចំវគ្គចាប់យកឌីជីថលជំនាន់ទី០៣។

រូបភាពនៃសកម្មភាពក្នុងវគ្គចាប់យកឌីជីថលជំនាន់ទី១

  

  

 



អត្ថបទពាក់ព័ន្ធ

អត្ថបទ
ការបង្កើនសុវត្ថិភាពពាក្យសម្ងាត់ឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់
អានបន្ថែម
អត្ថបទ
វគ្គចាប់យកឌីជីថល ស្តីពី “ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស” ជំនាន់ទី១
អានបន្ថែម
អត្ថបទ
គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើបរិវត្តកម្មឌីជីថល
អានបន្ថែម

មិនមាន​ទិន្នន័យ​បង្ហាញ

រៀបចំដោយ

អាសយដ្ឋាន​
អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC), ជាន់ទី ១១, មហាវិថី OCIC, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ទំនាក់ទំនង

+៨៥៥ ៨៧ ៩៥៥ ៨៨៨

info@techostartup.center

បណ្តាញសង្គម
រក្សាសិទ្ធិគ្រប់យ៉ាង © ២០២៣​-២០២៥ ដោយ បរិវត្តកម្មឌីជីថលសហគ្រាស