loading

Digital Adoption Program: "Kickstart Digital Journey for Enterprises" Cohort 1

2024-03-11T00:00:00

នារសៀលថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៣, កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស-Enterprises Go Digital បានរៀបចំបើកដំណើរការវគ្គចាប់យកឌីជីថល ស្តីពី "ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស" ជំនាន់ទី១ ជាផ្លូវការ នៅការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាន់ទី ១១ នៃអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច,  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" និងជាអគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ដោយមានសិក្ខាកាមចូលរួមមានចំនួនសរុបប្រមាណ ៩០នាក់។ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ តាមរយៈកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស បានរៀបចំវគ្គចាប់យកឌីជីថលជាលើកដំបូង ដែលបានរៀបចំឡើងក្នុងរយៈពេល០៦សប្តាហ៍ ចាប់ពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៣។ វគ្គចាប់យកឌីជីថល ជំនាន់ទី១នេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់សហគ្រាសគ្រប់កម្រិតជាពិសេស សហគ្រាសធុនមីក្រូ តូច និងមធ្យម អំពីវិធីសាស្រ្តចាប់ផ្តើមក្នុងការចាប់យកឌីជីថលរបស់សហគ្រាស។ សូមបញ្ជាក់ថា វគ្គចាប់យកឌីជីថលជំនាន់ទី១នេះ ទទួលបាន សិក្ខាកាមចុះឈ្មោះចូលរួមសរុបប្រមាណ ៣៣៩នាក់ ដោយមាន ៦២%ជាបុរស និង ៣៨%ជាស្រ្តី ហើយលើសពីនេះទៅទៀត សិក្ខាកាមទាំងអស់ ៧០% មកពីរាជធានីភ្នំពេញ និង ៣០% មកពីក្រុង-ខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា ។

រូបភាពទី១៖ការបង្ហាញអំពីភេទ និងតំបន់នៃការចូលរួមរបស់សិក្ខាកាម

I.អំពីវគ្គចាប់យកឌីជីថលជំនាន់ទី១

វគ្គចាប់យកឌីជីថល ស្តីពី “ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស” ជំនាន់ទី១ ផ្តល់ជូនការសិក្សាដោយឥតគិតថ្លៃ សម្រាប់ម្ចាស់សហគ្រាសគ្រប់កម្រិតជាពិសេស សហគ្រាសធុនមីក្រូ តូច និង មធ្យម ដោយសិក្សារយៈពេល ៦សប្តាហ៍ និងផ្តោតលើចំណុចសំខាន់ៗដូចជា៖

  • គន្លឺះសំខាន់ៗដែលសហគ្រាសគួរតែយល់ដឹងមុននឹងចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលរបស់ខ្លួន ដូចជា ការកំណត់បញ្ហាប្រឈម និង យុទ្ធសាស្រ្ត ឱ្យបានច្បាស់លាស់ ជាពិសេសភាពចាំបាច់ក្នុងការត្រៀមខ្លួនរួចរាល់ដើម្បីទទួលបានភាពជោគជ័យក្នុងការចាប់ផ្តើមដំណើរឌីជីថល។
  • មូលដ្ឋានគ្រឹះក្នុងការចាប់យកឌីជីថលក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដូចជា ការទាញយកអត្ថប្រយោជន៍ ការដោះស្រាយបញ្ហាប្រឈម និង វិធីសាស្រ្តជាក់ស្តែងក្នុងការប្រើប្រាស់ផលិតផល/សេវាកម្មឌីជីថលសំខាន់ៗ ដែលគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់សហគ្រាស។

II.អំពីប្រធានបទនៃវគ្គចាប់យកឌីជីថលជំនាន់ទី១

វគ្គចាប់យកឌីជីថលជំនាន់ទី១ ផ្តោតសំខាន់លើប្រធានបទចំនួ០៦ ដែលជាជំនួយដល់សហគ្រាសក្នុងការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថល ដូចជា៖

  1. ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស
  2. ការធ្វើឌីជីថលូបនីយកម្មនៃប្រតិបត្តិការអាជីវកម្ម
  3. ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ
  4. ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន
  5. ការធ្វើទីផ្សារតាមបែបឌីជីថល
  6. ការការពារសុវត្ថិភាពអនឡាញ

III.អត្ថប្រយោជន៍ដែលសិក្ខាកាមទទួលបាន

IV.តើអ្នកណាដែលបានចូលរួមក្នុងវគ្គចាប់យកឌីជីថលជំនាន់ទី១

V.កាលវិភាគនៃវគ្គចាប់យកឌីជីថលជំនាន់ទី១

VI.តើអ្នកណាខ្លះជាអ្នកបង្ហាត់បង្ហាញក្នុងវគ្គចាប់យកឌីជីថលជំនាន់ទី១?

វគ្គចាប់យកឌីជីថលជំនាន់ទី១ ត្រូវបានចូលរួមបង្ហាត់បង្ហាញដោយអ្នកជំនាញមកពីក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗក្នុងប្រទេសកម្ពុជា ដែលមានដូចជា៖

VII.ការវាយតម្លៃ និងលទ្ធផលរំពឹងទុកនៃវគ្គចាប់យកឌីជីថលជំនាន់ទី១

ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងលទ្ធផលជាវិជ្ជមាននៃការអនុវត្តវគ្គចាប់យកឌីជីថលជំនាន់ទី១ ក្រុមការងារនៃកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស បានបង្កើតជាសកម្មភាពនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃដែលបានបង្កើតជាការស្ទង់មតិរបស់សិក្ខាកាមក្រោយពីបញ្ជប់នូវការសិក្សាលើប្រធានបទនីមួយៗ។ ការស្ទង់មតិគឺផ្តោតសំខាន់លើចំណុចសំខាន់ៗចំនួន០៤គឺ៖ ១).បទពិសោធន៍នៃការសិក្សា, បរិយាកាសសិក្សា និងការចែករំលែក ២).អ្នកបង្ហាត់បង្ហាញ ៣).ខ្លឹមនៃវគ្គចាប់យកឌីជីថល, ម៉ូឌុលនៃកាសិក្សា និងរចនាសម្ព័ន្ធនៃការសិក្សា ៤).ប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី។

  • បទពិសោធន៍, បរិយាកាសសិក្សា និង ការចែករំលែក

តាមរយៈរូបភាពនៃលទ្ធផលការស្ទង់មតិរបស់សិក្ខាកាមបានបង្ហាញថា សិក្ខាកាមដែលបានឆ្លើយសំណួរជាង ៥០% បានបោះឆ្នោតពេញចិត្ត និងពេញចិត្តខ្លាំងទៅលើការរៀបចំវគ្គចាប់យកឌីជីថលជំនាន់ទី១។ ហើយមាន ៩០%ភាគរយ បានបង្ហាញថានឹងចូលរួមវគ្គចាប់យកឌីជីថលក្រោយៗទៀត។

រូបភាពទី២៖ ការស្ទង់មតិលើបទពិសោធន៍, បរិយាកាសសិក្សា និង ការចែករំលែកនៃវគ្គចាប់យកឌីជីថលជំនាន់ទី១

  • អ្នកបង្ហាត់បង្ហាញ

តាមរយៈរូបភាពនៃការបង្ហាញលទ្ធផលនៃការស្ទង់មតិអំពីគុណភាពនៃអ្នកបង្ហាត់បង្ហាញទៅតាមប្រធានបទទាំង០៦បានបង្ហាញថាមានសិក្ខាកាមជាង ៤៦% មានមតិថាការធ្វើបទបង្ហាញរបស់អ្នកបង្ហាត់បង្ហាញល្អ ច្បាស់ៗ។ ក្នុងនោះ មាន ៦១% មានមតិថាប្រធានបទទី៦ជាប្រធានបទល្អជាងគេ។

រូបភាពទី៣៖ការបង្ហាញអំពីការពេញចិត្តលើអ្នកបង្ហាត់បង្ហាញ

  • ខ្លឹមនៃវគ្គចាប់យកឌីជីថល, ម៉ូឌុលនៃកាសិក្សា និងរចនាសម្ព័ន្ធនៃការសិក្សា

តាមរយៈលទ្ធផលនៃការស្ទង់មតិបានបង្ហាញថាជាង ៥០%មានការពេញចិត្តទៅលើគ្រប់ប្រធានបទនៃការបង្ហាត់បង្ហាញទាំងអស់។ ក្នុងនោះ មាន២០%ដែលមិនពេញចិត្តទៅលើប្រធានបទមួយចំនួនដែលបានបង្ហាញ។

រូបភាពទី៤៖ការបង្ហាញអំពីខ្លឹមនៃវគ្គចាប់យកឌីជីថល, ម៉ូឌុលនៃកាសិក្សា និងរចនាសម្ព័ន្ធនៃការសិក្សា

  • ប្រសិទ្ធភាពនៃកម្មវិធី

ដើម្បីកំណត់ប្រសិទ្ធភាពនៃវគ្គចាប់យកឌីជីថលជំនាន់ទី១ ក្រុមការងារបានធ្វើការស្ទង់មតិពីសិក្ខាកាមដែលផ្អែកលើ៥កម្រិត ដោយចាប់ពីកម្រិតអន់ ទៅដល់កម្រិតល្អបំផុត។ ដូចនេះ ក្រោយពីធ្វើការស្ទង់មតិរួចរាល់ តាមរយៈលទ្ធផលនៃការស្ទង់មតិពីសិក្ខាកាមដែលបានចូលសិក្សាបានបង្ហាញថា ៥០% បានបង្ហាញថាល្អគ្រប់ប្រធានបទទាំងអស់ ខណៈដែលមាន៨%បានបង្ហាញថាល្អណាស់ លើកលែងតែប្រធានបទទី៦បានបង្ហាញថាល្អដែលមាន២៩%។

រូបភាពទី៥៖ការបង្ហាញអំពីប្រសិទ្ធភាពនៃកម្មវិធី

សរុបមក ទិន្នន័យដែលទទួលបានពីការស្ទង់មតិរបស់សិក្ខាកាម បានបង្ហាញពីភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់នៃការរៀបចំវគ្គចាប់យកឌីជីថលជំនាន់ទី១នេះ ដែលលទ្ធផលភាគច្រើនបង្ហាញពីភាពវិជ្ជមាន និងភាពពេញចិត្តទៅលើគ្រប់ប្រធានបទទាំងអស់នៃវគ្គចាប់យកឌីជីថលជំនាន់ទី១។ ដូចនេះ យើងអាចសន្និដ្ឋានបានថា វគ្គចាប់យកឌីជីថលជំនាន់ទី១នេះ គឺពិតជាបានផ្តល់បទពិសោធន៍ ចំណេះដឹង និងព័ត៌មានយ៉ាងសំបូរបែបដល់សហគ្រាស រួមទាំងបង្កើនការយល់ដឹងដល់សហគ្រាសគ្រប់កម្រិតជាពិសេស សហគ្រាសធុនមីក្រូ តូច និងមធ្យម អំពីវិធីសាស្រ្តចាប់ផ្តើមក្នុងការចាប់យកឌីជីថលរបស់សហគ្រាសផងដែរ។

រូបភាពនៃសកម្មភាពក្នុងវគ្គចាប់យកឌីជីថលជំនាន់ទី១



Related Blogs

Blogs
Improving password security to be accurate and highly secure
read more
Blogs
Digital Adoption Program: "Kickstart Digital Journey for Enterprises" Cohort 2
read more
Blogs
គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើបរិវត្តកម្មឌីជីថល
read more

No Item Found

Organized by

Address
Business Development Center (BDC) Building, 11th Floor, OCIC Blvd., Sangkat Chroy Changvar, Khan Chroy Changvar, Phnom Penh, Kingdom of Cambodia
Contact us

+855 87 955 888

info@techostartup.center

social media
All rights reserved © 2023-2025 by Enterprises Go Digital