អំពីកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស
កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ឬ ហៅកាត់ថា កម្មវិធី EGD គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្រ្តអាទិភាពដែលបានដាក់ចេញនៅក្នុងសសរស្តម្ភ “ធុរកិច្ចឌីជីថល” នៃក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គម
ឌីជីថលកម្ពុជា ២០២១-២០៣៥ និង ជាផ្នែកមួយនៃបញ្ចកោណទី ៥ (មុំទី ២) នៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។
ហេតុអ្វីត្រូវបង្កើតកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស?
កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស គឺជាក្របខ័ណ្ឌរួមមួយសម្រាប់ជួយសម្រួលដល់ការរៀបចំ និង អនុវត្តគម្រោងនានាពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថលសហគ្រាស ដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ដែលជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងជាចលករគាំទ្រ និង លើកស្ទួយវិស័យទ្រទ្រង់សំខាន់ៗនៃប្រព័ន្ធសេដ្ឋកិច្ចជាតិក្នុងរយៈពេលមធ្យម និង វែង។
រាជរដ្ឋាភិបាលត្រូវ លើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថល និង បង្កើនល្បឿនបរិវត្តកម្មឌីជីថលសហគ្រាសដើម្បីជំរុញការចាប់យកឌីជីថលរបស់សហគ្រាសគ្រប់កម្រិត និង គ្រប់វិស័យក្នុងន័យពង្រីកទីផ្សារ, ពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ, ធានាបាននូវចីរភាពនៃអាជីវកម្ម, បង្កើនផលិតភាពនិងប្រសិទ្ធភាព, លើកកម្ពស់ភាពប្រកួតប្រជែង និង ជំរុញការចូលរួមរបស់វិស័យឯកជនតាមខ្សែច្រវាក់ឌីជីថលតំបន់ និង សកល។
កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស បានដាក់ចេញនូវសកម្មភាពប្រទាក់ក្រឡាចំនួន ៥ ដើម្បីសម្រេចបាននូវគោលដៅដូចខាងក្រោម៖
១. បង្កើនការផ្តល់ផលិតផល/សេវាឌីជីថលប្រកបដោយគុណភាពតាមវិស័យនៅលើថ្នាលបរិវត្តកម្មឌីជីថលសហគ្រាស
២. លើកកម្ពស់លទ្ធភាពទទួលបានព័ត៌មាន, បង្កើនការយល់ដឹងអំពីបរិវត្តកម្មឌីជីថល និង បណ្តុះបណ្តាលសហគ្រាស
៣. លើកកម្ពស់ការប្រើប្រាស់ថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល