អត្ថប្រយោជន៍ក្នុងការចូលរួមជាអ្នកផ្ដល់ដំណោះស្រាយឌីជីថលជាមួយកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាសមានដូចជា៖
១. ទទួលបាននូវឱកាសសហការក្នុងគម្រោង និង គំនិតផ្ដួចផ្ដើមនានា ដែល ស្ថិតនៅក្រោមកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស
២. ចូលរួមជំរុញសហគ្រាសគ្រប់កម្រិតឱ្យប្រែក្លាយជាអ្នករួមចំណែកដ៏សកម្មនៅក្នុងសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល
៣. ពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយ តាមរយៈការភ្ជាប់ជាមួយសហគ្រាសដែលកំពុងស្វែងរកដំណោះស្រាយឌីជីថល
៤. សហការភាពជាដៃគូជាមួយកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ក្នុងការគាំទ្រការចាប់យកឌីជីថលរបស់សហគ្រាស ដូចមានចែងក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥
៥. ចូលរួមជាផ្នែកមួយនៃកម្មវិធីដែលត្រូវបានផ្តួចផ្តើមដោយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៦. ភ្ជាប់បណ្ដាញជាមួយអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងប្រព័ន្ធអេកូឡូស៊ី រួមទាំងអាជីវកម្ម ភ្នាក់ងាររដ្ឋាភិបាល និង អតិថិជន
៧. ប្រើកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាសជាវេទិកាសម្រាប់ដាក់បង្ហាញពីសមត្ថភាព និង នវានុវត្តន៍នៃបច្ចេកវិទ្យាឌីជីថល
៨. មានឱកាសចូលរួមក្នុងវគ្គចែករំលែកចំណេះដឹង វេទិកា និង ព្រឹត្តិការណ៍សហប្រតិបត្តិការផ្សេងៗ
លក្ខខណ្ឌក្នុងការចុះឈ្មោះចូលរួមជាអ្នកផ្តល់ដំណោះស្រាយឌីជីថល
១. ជាក្រុមហ៊ុន ឬ សហគ្រាសដែលបានចុះបញ្ជីត្រឹមត្រូវ និង ស្របច្បាប់ ឬ ជាធុរកិច្ចថ្មីដែលមានគុណវុឌ្ឍិគ្រប់គ្រាន់
២. ផ្ដល់ដំណោះស្រាយឌីជីថលត្រឹមត្រូវ ច្បាស់លាស់ និង ងាយស្រួលប្រើប្រាស់ ព្រមទាំងមានការកំណត់តម្លៃច្បាស់លាស់
៣. មានបទពិសោធន៍ក្នុងការផ្តល់ដំណោះស្រាយឌីជីថល
៤. មានការប្រកាន់ខ្ជាប់នូវសុវត្ថិភាពទិន្នន័យ និង ឯកជនភាពរបស់អតិថិជន
៥. លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
ឯកសារត្រូវភ្ជាប់
អាជ្ញាបណ្ណជំនាញ (បើមាន)
ប័ណ្ណពន្ធប៉ាតង់
វិញ្ញាបនបត្របញ្ចាក់ការចុះបញ្ជីពាណិជ្ជកម្ម
សេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស (សម្រាប់អ្នកដែលបាន ចុះឈ្មោះក្រោយថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២០)
ព័ត៌មានលម្អិតរបស់ក្រុមហ៊ុន

សម្រាប់ព័ត៌មានបន្ថែម
+៨៥៥ ៨៧ ៩៥៥ ៨៨៨
សូមទាក់ទងមកកាន់យើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម
អំពីកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស
កម្រងសំណួរដែលពាក់ព័ន្ធ
តើលោកអ្នកមានចម្ងល់ទាក់ទងនឹងកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាសឬទេ?