អំពី
វគ្គចាប់យកឌីជីថល
វគ្គចាប់យកឌីជីថល ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញដល់ការចាប់យកឌីជីថលរបស់សហគ្រាស ដោយសិក្សាកាន់តែច្បាស់អំពីគុណសម្បត្តិ និងគុណវិបត្តិនៃប្រភេទផលិតផល និងសេវាកម្មឌីជីថលខុសៗគ្នា ដើម្បីជួយដល់ការសម្រេចចិត្តជ្រើសរើសដំណោះស្រាយឌីជីថលទៅតាមកម្រិតនៃភាពរួចរាល់ក្នុងការចាប់យកឌីជីថល របស់សហគ្រាសទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ស្ថិតិនៃការចូលរួមវគ្គចាប់យកឌីជីថលក្នុងឆ្នាំ២០២៣-២០២៤
0
សហគ្រាសចុះឈ្មោះ
0
សហគ្រាសបានជ្រើសរើស
0
អ្នកបង្ហាត់បង្ហាញ
0
ប្រធានបទ
ទិដ្ឋភាពទូទៅរបស់ វគ្គចាប់យកឌីជីថល
អំពីវគ្គចាប់យកឌីជីថល
លំដាប់ព្រឹត្តិការណ៍នៃវគ្គចាប់យកឌីជីថល
ចាប់ពីថ្ងៃទី 28 August 2024 រហូតដល់ថ្ងៃទី 29 August 2024
ការស្វែងយល់អំពីបរិវត្តកម្មឌីជីថល
ការស្វែងយល់អំពីបរិវត្តកម្មឌីជីថល ធ្វើឡើងក្នុងគោលបំណងផ្តល់ព័ត៌មានចាំបាច់ និងយុទ្ធសាស្ត្រនានាដើម្បីចាប់យកឌីជីថលប្រកបដោយប្រសិទ្ធភាព។
ការចុះឈ្មោះត្រូវបានបិទ
ចាប់ពីថ្ងៃទី 29 August 2024 រហូតដល់ថ្ងៃទី 31 August 2024
ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស
ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពអាជីវកម្មគ្រប់កម្រិតទំហំ ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) អំពីវិធីសាស្រ្តចាប់ផ្តើមក្នុងការចាប់យកជំនាញឌីជីថលរបស់សហគ្រាស។
ការចុះឈ្មោះត្រូវបានបិទ
ចាប់ពីថ្ងៃទី 23 September 2024 រហូតដល់ថ្ងៃទី 24 September 2024
តស់! ចាប់យកឌីជីថល!
"តស់! ចាប់យកឌីជីថល!" ត្រូវបានបង្កើតឡើងដើម្បីជួយលើកបង្កើនសមត្ថភាពអក្ខរកម្មឌីជីថលដល់សហគ្រាសគ្រប់កម្រឹតឱ្យកាន់តែប្រសើរ តាមរយៈការស្វែងយល់អំពី ការវាស់ស្ទង់កម្រិតត្រៀមខ្លួនក្នុងការចាប់យកឌីជីថល ក៏ដូចជាការយល់ដឹងបន្ថែមលើដំណោះស្រាយឌីជីថល និងឱកាសដើម្បីផ្សាភ្ជាប់ទំនាក់ទំនង តាមរយៈការផ្គូផ្គងជាមួយនឹងអ្នកផ្តល់ដំណោះស្រាយឌីជីថល។
ការចុះឈ្មោះត្រូវបានបិទ
ចាប់ពីថ្ងៃទី 27 September 2024 រហូតដល់ថ្ងៃទី 27 September 2024
បរិវត្តកម្មឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ
បរិវត្តកម្មឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញ និងបង្កើនសមត្ថភាពអក្ខរកម្មឌីជីថលដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការផ្តល់នូវចំណេះដឹងឌីជីថលមូលដ្ឋានអំពីដំណោះស្រាយឌីជីថលដែលពាក់ព័ន្ធ និងកំពុងមានតម្រូវការ ក៏ដូចជាផ្តល់ការណែនាំលើការអនុវត្តជាក់ស្តែង ដែលនឹងជួយដល់សហគ្រាសនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការចាប់យកឌីជីថល និងអាចតាមទាន់ការវិវត្តដ៏លឿននៃបច្ចេកវិទ្យាឌីជីថល ហើយអាចក្លាយជាភ្នាក់ងារដ៏សកម្មនៅក្នុងសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។
ការចុះឈ្មោះត្រូវបានបិទ
ចាប់ពីថ្ងៃទី 30 September 2024 រហូតដល់ថ្ងៃទី 30 September 2024
ការធ្វើសមាហរណកម្មក្នុងខ្សែច្រវាក់តម្លៃ
ការធ្វើសមាហរណកម្មក្នុងខ្សែច្រវាក់តម្លៃ នឹងផ្ដោតទៅលើយុទ្ធសាស្រ្តនៃការធ្វើពាណិជ្ជកម្មអេឡិចត្រូនិចដោយការប្រើប្រាស់ដំណោះស្រាយ និងសេវាកម្មឌីជីថលនូវគ្រប់ដំណាក់កាលផ្សេងៗនៃខ្សែច្រវាក់តម្លៃ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្សារភ្ជាប់ទំនាក់ទំនងភាពជាដៃគូអាជីវកម្ម បង្កើនផលិតភាព និងប្រសិទ្ធភាពនៃការធ្វើពាណិជ្ជកម្មអេឡិចត្រូនិច។
ការចុះឈ្មោះត្រូវបានបិទ
ចាប់ពីថ្ងៃទី 21 October 2024 រហូតដល់ថ្ងៃទី 22 October 2024
ការពង្រឹងសមត្ថភាពប្រកួតប្រជែង
កម្មវិធីពង្រឹងសមត្ថភាពប្រកួតប្រជែង នឹងបំពាក់នូវចំណេះដឹងបច្ចេកវិទ្យា ច្បាប់ និងបទប្បញ្ញត្តិ ដែលពាក់ព័ន្ធលើការធ្វើពាណិជ្ជកម្មអេឡិកត្រូនិច ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្មលើទីផ្សារក្នុងស្រុក និងឈានពង្រីកលើទីផ្សារអន្តរជាតិដោយទំនុកចិត្ត។
ការចុះឈ្មោះត្រូវបានបិទ
ដៃគូសហការ
មតិវាយតម្លៃ
Frequently Asked Questions
តើអ្នកមានចម្ងល់អ្វីខ្លះទាក់ទងនឹងវគ្គចាប់យកឌីជីថល?
“ការចាប់យកឌីជីថលពិតជាមានសារៈសំខាន់ណាស់ចំពោះអាជីវកម្មរបស់ខ្ញុំ។ បច្ចេកវិទ្យាឌីជីថលបានធ្វើឱ្យនាងខ្ញុំអាចផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទិញទំនិញ និង ទូទាត់សាច់ប្រាក់ និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ អតិថិជនកាន់តែមានប្រសិទ្ធភាពជាងមុនផងដែរ”
អ្នកនាង អាំ វាសនា
ស្ថាបនិក, BCS Computer